
ឯកឧត្តម អ៊ុន ចាន់ដា ៖ បញ្ហាកូវីដ១៩ នៅតែការពារ ឯការងារអភិវឌ្ឍក៏នៅតែបន្តឥតឈប់ឈរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណើរបស់ក្រុមហ៊ុនដៃគូឯកជន ក្នុងការកសាងច្រាំងទន្លេ ដែលបានបាក់-ស្រុត ក្នុងចំណុចឃុំសូរគង ស្រុកកងមាស និង ឃុំឬស្សីស្រុក-ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ក្នុងគម្រោងស្តារដីដុះ និងកោះដុះថ្មី ដើម្បី តម្រង់ចរន្តទឹកហូរ បញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋាន ស្រែ ចំការរបស់បងប្អូនប្រជាពលរដ្ឋ។