អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីគ្រប់គ្រងពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ១៩ និងបង្កើតក្រុមការងារ ដើម្បីទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់។