សភា​វៀតណាម​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ថ្មី​ ​ដើម​ខែក្រោយ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​បាន​ចេញផ្សាយ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​មីនា​ ​២​០​២​១​ម្សិលមិញ​ថា​ ​រដ្ឋសភា​វៀតណាម​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ ​នៅដើម​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​

​ប្រភព​ថា​ ​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀ​ណាម​គ្រោង​នឹង​ស្បថ​ចូលកាន់​តំណែង​ ​នៅ​ថ្ងៃ​ទី​២​ ​និង​ទី​៥​ ​មេសា​ ​២​០​២​១​ខាងមុខនេះ​ ​ក្រោយ​សភាជាតិ​បោះឆ្នោត​ជ្រើសរើស​។​

​យោង​តាម​កម្មវិធីគ្រោងទុក​ ​រដ្ឋសភា​វៀតណាម​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សភា​ថ្មី​ផង​ដែរ​ ​នៅ​ថ្ងៃ​ទី​៣​០​ ​មីនា​ ​ហើយ​មេដឹកនាំ​ស្ថាប័ន​នីតិ​ប​ញ្ញ​ថ្មី​ក៏​នឹង​ស្បថ​ចូលកាន់​តំណែង​ ​១​ថ្ងៃក្រោយ​ការបោះឆ្នោត​សម្ងាត់​។​

​គួរ​បញ្ជាក់​ថា​ ​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​វៀតណាម​គឺ​លោក​ N​guy​e​n ​P​h​u ​T​ron​g​ ​នាយក​រដ្ឋ​ម​ន្រ្តី​គឺ​លោក​ Nguyen Xuan Phuc ​និង​ប្រធាន​សភា​លោកស្រី​ N​guy​e​n ​T​h​i​ K​i​m​ N​gan​ ​៕​

Leave a Reply