
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤០២នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤០២នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤០២នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ
អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែលប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការ ការចាក់វ៉ាកសាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac (ស៊ីណូវ៉ាក់) ដល់មន្រ្តីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជន នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តប៉ៃលិន។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី១០ មេសា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារះប្រើប្រាស់ ផ្តល់ជូនបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត និងកំលាំងស្នងការដ្ឋាននគរបាលខេត្តកែប។
អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ នៅតែធ្វើធម្មតា ប៉ុន្តែត្រូវតែរៀបចំនៅក្នុងផ្ទះរៀងៗខ្លួន ដោយមិនមានការដើរកម្សាន្ត និងជួបជុំឡើយ ដើម្បីធានាសុវត្ថិភាពពលរដ្ឋពីជំងឺកូវីដ១៩។
ឯកឧត្តម គឹម សន្តិភាព៖ អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ!
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមថង សាវុន ប្រធានអនុគណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងសម្រាប់ខេត្តរតនគិរី បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលស្រុកក្រុងទាំង៩ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំង(ស៊ីណូរ៉ាក់) ក្នុងជំហានទី១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្តផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំ នួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។