រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូដ ជាបណ្តោះអាសន្ន -១៩ នៅក្នុងភូមិសាស្ត្រខេត្តរតនគីរី

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូដ ជាបណ្តោះអាសន្ន -១៩ នៅក្នុងភូមិសាស្ត្រខេត្តរតនគីរី

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ថា បើចាក់វ៉ាក់សាំងលើកទី១ នៅកន្លែងណា សូមទៅចាក់នៅកន្លែងហ្នឹងវិញ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ថា បើចាក់វ៉ាក់សាំងលើកទី១ នៅកន្លែងណា សូមទៅចាក់នៅកន្លែងហ្នឹងវិញ

ឯកឧត្តម អ៊ុន ចាន់ដា បន្តទទួលអំណោយឧបត្តម្ភ​ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ពី​​សប្បុរសជន​នានា​ ដែល​បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

ស្រ្តីទើបឆ្លងទន្លេ បាន១ខែ កំពុងបំបៅដោះកូន តើគាត់អាចចាក់ វ៉ាក់សាំង Sinovac បានអត់?

ស្រ្តីទើបឆ្លងទន្លេ បាន១ខែ កំពុងបំបៅដោះកូន តើគាត់អាចចាក់ វ៉ាក់សាំង Sinovac បានអត់

ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លើកទី១វិញ ព្រោះ៖

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យដំណើរការឡើងវិញ នៅទីតាំងអាជីវកម្ម ១១កន្លែង

អភិបាល​​ខេត្ត​​​កំពង់​​​ចាម ​ឯកឧត្តម អ៊ុន ចាន់ដា បានចេញលិខិតអនុញ្ញាត​ឲ្យដំណើរការឡើងវិញ​ នៅទីតាំង​អាជីវកម្ម​ ចំនួន ១១កន្លែង ក្នុងខេត្តកំពង់ចាម​ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះតទៅ​។ ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីលទ្ធផលអវិជ្ជមានលើតេស្តសំណាក ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១​។

អភិបាលខេត្តរតនគីរី ផ្តល់Tablet ចំនួន ៧គ្រឿង ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីសម្រួលដល់ដំណើរការចាក់វ៉ាក់សាំង

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល​ នៃគណៈអភិបាលខេត្តរតនគិរី បានផ្តល់Tablet ចំនួន ៧គ្រឿង ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីសម្រួលដល់ដំណើរការចាក់វ៉ាក់សាំង​ សម្រាប់ការងារចុះឈ្មោះ​ និងបញ្ចូលទិន្នន័យអ្នកចាក់វ៉ាក់សាំងដែលកំពុងប្រតិបត្តិការចាក់ជូនមន្ត្រីរាជការ បុគ្គលិកឯកជន អាជីវករ នៅទូទាំងខេត្ត។

ឯកឧត្ដមអ៊ុន ចាន់ដា ចុះត្រួតពិនិត្យគោលដៅ អនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល​ ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់​ខេត្ត​រយៈពេល​ខ្លី​

បន្ទាប់ពី​ទទួល​បាន​ការណែនាំ ដ៏ខ្ពស់ខ្ពស់​របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅគោលដៅក្រុងកំពង់ចាម និងស្រុកបាធាយ ។

ស្ថានភាពស្រុកចំនួន២​ ដែលជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី​ និងខេត្តស្ទឹងត្រែងមានលក្ខណៈស្ងប់ស្ងាត់បន្ទាប់ពីមានការបិទមិនអោយមានការចេញ-ចូលក្នុងខេត្តរតនគិរី

គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ការបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី នៅស្រុកលំផាត់ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងស្រុកកូនមុំជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការចរាចរណ៍ចេញចូលនោះទេ។ ហេីយការបិទការធ្វើដំណើរចេញចូលខេត្តរតនគិរីនេះ ត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ប្រចាំការពេញ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាអោយការអនុវត្តវិធានការនេះមានប្រសិទ្ធភាព។