
ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យការកែលំអ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដែលសម្រេចបានប្រមាណ៨០%
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការសម្រេចបានប្រមាណជា៨០% នៃដំណេីរការកែលំអ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។