សម្ដេចតេជោកាលពីមុនមានគម្រោងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសទី២៤មេសា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែនៅថ្ងៃទី២១មេសានេះ តាមរយៈទំព័រហ្វេសប៊ុក សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១៣រសៀលថ្ងៃ២៣មេសា ២០២១។
សម្ដេចបានបន្តថា ដូចនេះសម្ដេចគ្រោងនឹងត្រូវធ្វើតេស្តនៅថ្ងៃ២២មេសា២០២១នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេស៊ីថ្ងៃ២៣មេសា២០២១ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ៕