ឯកឧត្តម គឹម សន្តិភាព៖ បងប្អូនដែលកំពុងរស់នៅ «តំបន់ក្រហម» បើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ត្រូវពិន័យពី១លានរៀល ទៅ៥លានរៀល

ឯកឧត្តម គឹម សនិ្តភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅ ថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់ ព្រមទាំងមានការចូលរួមដោយ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន សសយក ក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម គឹម សន្តិភាព៖ អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

សូមជម្រាបជូនថាសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហមគឺ មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ”។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌

នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យសំណង់អគារវេទិការសាលាសំណាក់ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ នៅតំបន់X-១៦

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញពីភ្នក់ភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ខៀវ ដាឡៃ អាយុ ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់ភូមិ-ឃុំខាងលើ។

ពលរដ្ឋ០៧នាក់ ជិះម៉ូតូលួចឆ្លងចូលមកខេត្តរតនគិរី គេចពីគោលដៅត្រួតពិនិត្យការចេញចូលខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចក្របីជ្រុំ នៅផ្លូវជាតិលេខ៧៨ចាស់

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំង ចុះពិនិត្យផ្ទាល់លើទីតាំងដើម្បីដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំណុចព្រំប្រទល់ខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែង (ចំណុចក្របីជ្រុំ ផ្លូវជាតិលេខ៧៨ចាស់)។ ក្នុងពេលចុះបំពេញបេសកកម្មនេះផងដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋចំនួន០៧នាក់ ដែលលួចធ្វើដំណើរដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកពីខេត្តត្បូងឃ្មុំ និងបានជិះពង្វាងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចគល់ស្ពានស្រែពក ផ្លូវជាតិលេខ៧៨ថ្មី ដោយធ្វើដំណើរតាមច្រកផ្លូវជាតិ៧៨ចាស់វិញ។

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

អភិបាលខេត្តប៉ៃលិន៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ, យើងត្រូវចូលរួមទាំងអស់គ្នាទើបឆ្លងផុតគ្រាលំបាកនាពេលនេះ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ថា ៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ និងសូមអោយបងប្អូនយើងត្រូវចូលរួមទាំងអស់គ្នា ទើបឆ្លងផុតគ្រាលំបាកនាពេលនេះ។ យើងត្រូវ អត់ធ្មត់លំបាកបន្តិច ស៊ូទ្រាំបន្តិច បើមិនមានការចាំបាច់ សូមកុំចេញក្រៅ។