ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើលស្ថានភាពកងកម្លាំងឈរជើង នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរួមនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានា ក្នុងខេត្តមួយចំនួន អញ្ជើញចុះពិនិត្យមើលកងកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរួមនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានា ក្នុងខេត្តមួយចំនួន អញ្ជើញចុះពិនិត្យមើលកងកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩។

នាឱកាសនេះឯកឧត្តម ថង សាវុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងសមត្ថកិច្ច មន្ត្រីចត្តាឡីស័ក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅតាមគោលដៅនីមួយៗ បានអនុវត្តតួនាទីភារកិច្ច ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការធ្វើចត្តាឡីស័កបានត្រឹមត្រូវខ្ជាប់ខ្ជួន យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាក្រោមការដាក់ចេញនូវវិធានការនិងការណែនាំយ៉ាងមុឺងម៉ាត់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការចូលឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តរតនគិរី ព្រមទាំងការបិទច្រកព្រំប្រទល់ខេត្ត និងខេត្ត ឃើញថាខេត្តរតនគិរីរបស់យើង អនុវត្តទទួលបានលទ្ធផលល្អយ៉ាងល្អប្រសើរដែលថ្នាក់ដឹកនាំខេត្តចាត់ទុកថាជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកប ដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យពាក់ម៉ាសអោយបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាកុលជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានអញ្ជើញសួរសុខទុកអ្នកកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមិត្តភាពក្រុមហ៊ុន ទ្រី ភាព ដែលមានទីតាំងនៅ ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ព្រមទាំងសំណូមពរអោយពួកគាត់បន្ដមានភាពអត់ធ្មត់ក្នុងការធ្វើចត្តាឡីស័កនេះនិងគោរពអោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Leave a Reply