ឯកឧត្តម ថង សាវុន ដឹកនាំកម្លាំងចម្រុះគណ:បញ្ជាការឯកភាពក្រុងបានលុង បន្តចុះអនុវត្តបម្រាមគោចរជាបណ្តោះអាសន្នតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី បិទទីតាំងអាជីវកម្ម ការជួបជុំ ការធ្វេីដំណេីរ របស់ប្រជាពលរដ្ឋ

ស្របតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី លេខ០១៨/២១ ស.ស.រ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តបម្រាមគោចរជាបណ្ដោះអាសន្ន ចន្លោះចាប់ពីម៉ោង០៩យប់ រហូតដល់០៥ភ្លឺជាកំហិតដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះគណ:បញ្ជាការឯកភាពក្រុងបានលុង បានបន្ដចុះបិទទីតាំងអាជីវកម្ម ការជួបជុំ ការធ្វេីដំណេីរ របស់ប្រជាពលរដ្ឋនៅជុំវិញក្នុងក្រុងបានលុង ដោយមានការដឹកនាំផ្ទាល់ ពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។

នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំកម្លាំងចុះល្បាត ភូមិសាស្ត្រខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ការធ្វើដំណើរ ឆ្លងពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅកម្ពុជា នៅចំណុចគល់ស្ពានស្រែពក ស្រុកកូនមុំ ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយឯកឧត្តមក៏បានអញ្ជើញចូលសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលកំពុងយាមល្បាត អ្នកកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ផងដែរ។

ឯកឧត្តមបានធ្វើការកោតសរសើរដល់កម្លាំងឈរជើងទាំងអស់ ដែលខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ក៏ដូចជានៅយប់នេះផ្ទាល់មានភ្លៀងកក់ខែមួយមេ ក៏បងប្អូនកងកម្លាំងបន្ដបំពេញការងារយ៉ាងល្អ ដើម្បីអោយការបិទការចេញចូលខេត្តរបស់យើង ក៏ដូចជាការអនុវត្តបំរាមគោចរបណ្ដោះអាសន្នរបស់យើងមានប្រសិទ្ធភាព ដែលជាការចូលរួមក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ។

ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម សហការអោយបានទាំងអស់គ្នា នៅផ្ទះ ថែរក្សាសុខភាព ករណីចេញក្រៅផ្ទះ ត្រូវពាក់ម៉ាស់ រក្សាគម្លាត ហើយសូមអនុវត្តតាមវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។

Leave a Reply