ឯកឧត្តម គឹម សន្តិភាព៖ អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

សូមជម្រាបជូនថាសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហមគឺ មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ”។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌

នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យសំណង់អគារវេទិការសាលាសំណាក់ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ នៅតំបន់X-១៦

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញពីភ្នក់ភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ខៀវ ដាឡៃ អាយុ ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់ភូមិ-ឃុំខាងលើ។

ពលរដ្ឋ០៧នាក់ ជិះម៉ូតូលួចឆ្លងចូលមកខេត្តរតនគិរី គេចពីគោលដៅត្រួតពិនិត្យការចេញចូលខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចក្របីជ្រុំ នៅផ្លូវជាតិលេខ៧៨ចាស់

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំង ចុះពិនិត្យផ្ទាល់លើទីតាំងដើម្បីដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំណុចព្រំប្រទល់ខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែង (ចំណុចក្របីជ្រុំ ផ្លូវជាតិលេខ៧៨ចាស់)។ ក្នុងពេលចុះបំពេញបេសកកម្មនេះផងដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋចំនួន០៧នាក់ ដែលលួចធ្វើដំណើរដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកពីខេត្តត្បូងឃ្មុំ និងបានជិះពង្វាងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចគល់ស្ពានស្រែពក ផ្លូវជាតិលេខ៧៨ថ្មី ដោយធ្វើដំណើរតាមច្រកផ្លូវជាតិ៧៨ចាស់វិញ។

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

អភិបាលខេត្តប៉ៃលិន៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ, យើងត្រូវចូលរួមទាំងអស់គ្នាទើបឆ្លងផុតគ្រាលំបាកនាពេលនេះ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ថា ៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ និងសូមអោយបងប្អូនយើងត្រូវចូលរួមទាំងអស់គ្នា ទើបឆ្លងផុតគ្រាលំបាកនាពេលនេះ។ យើងត្រូវ អត់ធ្មត់លំបាកបន្តិច ស៊ូទ្រាំបន្តិច បើមិនមានការចាំបាច់ សូមកុំចេញក្រៅ។

ព្រះសង្ឃ​​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​​សប្បុរសជន​ ​បន្តចូលរួម​ឧបត្ថម្ភ​ ជាថវិកា​ និង​សំភារ​ ជូនគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ខេត្តកំពង់ចាម​​

ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សប្បុរសជន​នានា​ នៅសៀល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាននាំយក​ថវិកា​ និង​សំភារៈ​ ប្រគល់​ជូន​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

រដ្ឋបាលខេត្តកំពង់ចាម បន្ដផ្អាករមណីយដ្ឋាន និងផ្អាកសកម្មភាពលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃទៀត

រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បន្ដការអនុវត្តវិធានការដ្ឋបាល និងការផ្អាកទីតាំង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កែច្នៃ ព្រមទាំងដេប៉ូចែកចាយស្រាបៀគ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។