ឯកឧត្ដម​ អ៊ុន ចាន់ដា អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន់​

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន់​ អធិការរងទទួលផែនការងារគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកចំការលេី​ ដែលបានទទួលមរណភាព​កាលពីវេលាម៉ោង០៤​ ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ ដោយរោគាពាធ​។

ឯកឧត្តម អ៊ី ឈាន បានអញ្ជើញចុះពិនិត្យ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅព្រំប្រទល់ខេត្ត ក្នុងបេសកកម្មអនុវត្តន៍សេចក្តីសម្រេចរបស់រដ្ឋាភិបាល

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈានរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងនាំយកស្បៀងអាហារ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅ ព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីអនុវត្តន៍នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ២៤មេសាខាងមុខ

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែល សម្ដេចត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងគឺសម្ដេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យគោលដៅអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅ ឈរជើងរបស់សមត្ថកិច្ច ដែលកំពុងអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៤សសរ និងលេខ ៤៩សសរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ចាមសម្រេចផ្អាក២សប្តាហ៍ ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសានេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកជាបណ្តោះអាសន្នរយៈពេល ០២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានគ្រឿងស្រវឹងក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

រដ្ឋបាលខេត្តប៉ៃលិនរៀបចំតុបតែងកែលំអសួនច្បារតាមដងផ្លូវសាធារណ ដើម្បីទាក់ទាញ និង អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗ ខាងមុខ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកស្នងការនគរបាលខេត្ត លោកអភិបាលក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំតុបតែងកែលំអសួនកុមារ និងសួនផ្កា នៅតាមទ្រូងផ្លូវដើម្បីញ៉ាំងទេសភាពក្រុងប៉ៃលិន ឱ្យកាន់តែស្រស់បំព្រងមានសោភ័ណភាពល្អ ដើម្បីទាក់ទាញដួងចិត្តប្រជាពលរដ្ឋ ធ្វើឱ្យមានអារម្មណ៍ភ្លឺថ្លា ប្លែកភ្នែក និងបំបាត់ទុក្ខកង្វល់ ។

ឯកឧត្ដម ជិន ម៉ាលីន៖ ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ

ឯកឧត្ដម ជិន ម៉ាលីន ក្នុងនាមអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ចេញមុខមកពន្យល់នូវសំណួរ ថាតើការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សដែរឬទេ?

សម្ដេចតេជោបង្ហាញចំនួនប្រទេសដែលសម្ដេចធ្លាប់ទៅទស្សនកិច្ច

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃ១៤មេសានេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយនឹងការជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ សម្ដេចបានបង្ហាញជនរួមជាតិចំពោះប្រទេសដែលសម្ដេចធ្លាប់ទៅធ្វើទស្សនកិច្ចឬចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃការងាររបស់សម្ដេច ពោលគឺពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២១ដែលមានសរុប៦៨ប្រទេសដែលមានឈ្មោះប្រទេសដូចខាងក្រោមនេះ។