ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៨នាក់ កំពុងសម្រាកព្យាបាល

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទៅលើឈ្មោះ ឆុង សូលីដា ភេទស្រី អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដឺ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ដោយសារ ឈ្មោះ ឆុង សូលីដា និងអ្នករួមដំណើរបានចេញពីតំបន់ក្រហម នៃរាជធានីភ្នំពេញ ទើបក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័ក

អភិបាលខេត្តកោះកុង អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ បានប្រារព្ធទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។

ឯកឧត្តម ជិន ម៉ាលីន៖ ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងលក្ខខណ្ឌសម្រាប់ធ្វើជាមន្ត្រី មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ គឺធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ

ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងជាលក្ខខណ្ឌសម្រាប់ធ្វើជាមន្រ្តី មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជន ដូចការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួននោះទេ។

ខេត្តត្បូងឃ្មុំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីបន្ថែមទៀត នៅស្រុកអូររាំងឪ និងស្រុកមេមត់

រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ថ្មីបន្ថែមទៀត ក្នុងនោះនៅស្រុកអូររាំងឪ ចំនួន២នាក់ និងស្រុកមេមត់ម្នាក់។

រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទខ្ទប់ជាបណ្ដោះ អាសន្ន រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទខ្ទប់ជាបណ្ដោះ អាសន្ន រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

គ​.​ជ​.​ប : គណបក្សនយោបាយ​ចំនួន ៤ នឹងចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​បា​នស​ម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។​

ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៣នាក់ និងជាសះស្បើយម្នាក់នៅថ្ងៃ១២ ឧសភា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ១២ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ ក្នុងនោះ ៣នាក់ នៅក្នុងស្រុកកងមាស នៅស្រុកស្រីសន្ធរចំនួន ៣នាក់ ស្រុកបាធាយចំនួន ៣នាក់ និងអ្នកជំងឺមកពីខេត្តត្បូងឃ្ម។ ចំនួន ៤នាក់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ ថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី  នន្ទ  ង៉ែត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ នារសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានធ្វើតេស្ដរហ័សលើកទី១ លើអ្នកពាក់ព័ន្ធជាមួយបុគ្គលដែលវិជ្ជមានកូវីដ-១៩ ឈ្មោះ បឿន យុក ទាំង៦០នាក់ លទ្ធផលអវិជ្ជមានទាំងអស់

តាមការអះអាងរបស់រដ្ឋបាលខេត្តរតនគិរីបានអោយដឹងថា អ្នកដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នេះ តាមរយៈលទ្ធផលធ្វើវិភាគដោយប្រើឧបករណ៍តេស្តរហ័សមានឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរមកពីខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។