លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទនៃខេត្តព្រះសីហនុ បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ

ថ្ងៃ​ដំបូង​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ភ្ញៀវ​ជាង​៨៦​ម៉ឺន​នាក់​ដើរ​លេង​កម្សាន្ត​ទូ​ទាំង​ប្រទេស

ថ្ងៃ​ដំបូង​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ភ្ញៀវ​ជាង​៨៦​ម៉ឺន​នាក់​ដើរ​លេង​កម្សាន្ត​ទូ​ទាំង​ប្រទេស

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខភ្ញៀទេសចរណ៍ ដែលមកកំសាន្ត នៅសួនច្បារមាត់សមុទ្រពេលរាត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខភ្ញៀទេសចរណ៍ ដែលមកកំសាន្ត នៅសួនច្បារមាត់សមុទ្រពេលរាត្រី។

សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រយ័ត្ន​ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣​ការពារ ”

តាមរយៈ​សារ​សំឡេង​ពិសេស នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុនសែន បាន​អំពាវនាវ​ទៅដល់ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លេង​កម្សាន្ត ក្រៅពី​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ សូម​ប្រយ័ត្ន​ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣ ការពារ ” និង​បាន​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ដើរលេង​កម្សាន្ត នៅពេលដែល​វិលត្រឡប់​ទៅផ្ទះ​វិញ គួរតែមាន​ការទទួល​យក នូវ​វ៉ាក់សាំង នៅ​ទីកន្លែង​ដែល​បានរៀបចំ ដើម្បី​ឲ្យ​អត្រា នៃ​ដូ​ស​ជម្រុញ សម្រាប់​ប្រជាពលរដ្ឋ មាន​ភាពស៊ាំ ដើម្បី​ធានាថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ វ៉ាក់សាំង ដូ​ស​ជំរុញ ចាក់​បាន​ចំនួន​ច្រើន​។​

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តប៉ៃលិន

រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើលរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញរាប់បាត្រព្រះសង្ឃ៧០អង្គ ដើម្បីឧទ្ទិសដល់បុព្វការីជន យុទ្ធជនពលី ដែលបានចែកឋានទៅក្នុងបុព្វហេតុជាតិមាតុភូមិ

ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២ វរៈវ័នបទ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត ប្រធានមន្ទីរគ្រប់អង្គភាព យុវជនស.ស.យ.កខេត្ត បានអញ្ជើញរាប់បាត្រព្រះសង្ឃ៧០អង្គ ដើម្បីឧទ្ទិសដល់បុព្វការីជន យុទ្ធជនពលី ដែលបានចែកឋានទៅក្នុងបុព្វហេតុជាតិមាតុភូមិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ នៅវិមានឯករាជ្យ

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ នៅវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ។

ទិដ្ឋភាពនៅបរិវេណសួន​ សម្ដេច​ សង្ឃ​ជួន​ណាត​ ក្នុងក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ​នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ទិដ្ឋភាពនៅបរិវេណសួន​ សម្ដេច​ សង្ឃ​ជួន​ណាត​ ក្នុងក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ​
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ក្នុងថ្ងៃទី០១ នៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ បានដើរលេងកំសាន្តតាមរមណីយដ្ឋានទាំង១០កន្លែង និងទីតាំងសង្ក្រាន្តត្បូងឃ្មុ

គិតត្រឹមថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ដើរលេងកម្សាន្តសប្បាយតាមតំបន់រមណីយដ្ឋានចំនួន១០កន្លែងនៅទូទាំងខេត្ត មានសរុបប្រមាណ៣,១៣៣នាក់ ក្នុងនោះស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់។ នេះបើតាមការអោយដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ។

សារជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

សារជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។