អភិបាលខេត្តប៉ៃលិន និងក្រុមការងារអញ្ជើញសែនបួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី…

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត ប្រធានមន្ទីរគ្រប់អង្គភាព អាជ្ញាធរភូមីឃុំ សង្កាត់ទាំង៨ យុវជនស.ស.យ.កខេត្ត បានអញ្ជើញសែនបួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី បុត្រីកបិលមហាព្រហ្ម ។

អភិបាលខេត្តកោះកុង និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកកម្មវិធីកោះកុងសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីកោះកុងសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

រយៈពេល០៣ថ្ងៃ សូមស្វាគមន៍ព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំឆ្នាំថ្មី ថ្ងៃ១៤ ១៥ និង១៦ មានលេងល្បែងប្រជាប្រិយ តាំងពិពរណ៍ និងការប្រគុំតន្ត្រីយ៉ាងអធិកអធម

ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៦ ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំថ្មី ដែលរៀបចំដោយរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបរិវេណវត្តហ្លូងព្រះស្តេចកន(ព្រៃនគរក្នុង)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំង អាជ្ញាធរមានសមត្ថិកិច្ច និងក្រុមការងាររៀបចំសង្ក្រាន ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃ ពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ។

សម្តេចភក្តី សាយ ឈុំ អញ្ជើញថ្វាយព្រះរាជគារវកិច្ចដំណើរយាងមាតុភូមិនិវត្តន៍ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងមាតុភូមិនិវត្តពីទីក្រុងប៉េកាំង

រសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានអញ្ជើញថ្វាយព្រះរាជគារវកិច្ចដំណើរយាងមាតុភូមិនិវត្តន៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សម្តេច សាយ ឈុំ និងលោកជំទាវ ប្រារព្វពិធីបង្សុកូល…

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញ ប្រារព្ធពិធីបង្សុកូល ដើម្បីឧទ្ទិសកុសល ជូនមាតា បិតា ញាតិការទាំង៧សន្តាន នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២២។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបង្សុកូល…

បុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ....។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះ មាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

ឯកឧត្តម ថង សាវុន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និង គ្រួសារកងទ័ព

នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្រ្តីពាក់ព័ន្ធ លោកស្នងការរង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជនពិការ គ្រួសារកងទ័ព ចំនួន ៥០ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ៕

អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំក្រុមការងារ សែនក្រុងពាលី ស្តូបប្រាង និងអភិសេកព្រះពុទ្ធរូបនៅលើភ្នំខៀវ ទុកតម្កល់សម្រាប់ភ្ញៀវទេសចរ ពុទ្ធបរិស័ទគោរពបូជា

រសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរដ្ឋបាលខេត្ត បានអញ្ជើញសែនក្រុងពាលី ស្តូបប្រាង និងអភិសេកព្រះពុទ្ធរូបនៅលើភ្នំខៀវ ទុកតម្កល់សម្រាប់ភ្ញៀវទេសចរ ពុទ្ធប