(ប៉ៃលិន)៖ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២ វរៈវ័នបទ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត ប្រធានមន្ទីរគ្រប់អង្គភាព យុវជនស.ស.យ.កខេត្ត បានអញ្ជើញរាប់បាត្រព្រះសង្ឃ៧០អង្គ ដើម្បីឧទ្ទិសដល់បុព្វការីជន យុទ្ធជនពលី ដែលបានចែកឋានទៅក្នុងបុព្វហេតុជាតិមាតុភូមិ ។












