ឯកឧត្តម ថង សាវុន អភិបាលខេត្តបណ្ឌលគិរី អញ្ជើញទទួលថវិកាពីសប្បុរសជន នាឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមមានវត្តមាន លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិកសមាជិកាគណៈកម្មាធិការសាខា រួមនឹងសប្បុរសជននានាមួយចំនួនទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់កម្លាំងគណៈបញ្ជាការឯកភាព ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអំពាវនាវកម្លាំងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវសហការខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៨គ្រួសារ និងប្រគល់ផ្ទះចំនួន ០៣ខ្នង

ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣៨គ្រួសារ និងប្រគល់ផ្ទះចំនួន ០៣ខ្នង ស្ថិតនៅក្នុងភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្រ្គោះ រថយន្តពន្លន់អគ្គីភ័យ និងត្រាក់ទ័រ 

អំណោយរបស់របស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដោយបានប្រគល់ជូននូវត្រាក់ទ័រចំនួន០១គ្រឿង រថយន្តគិលានសង្រ្គោះចំនួន០៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ ដោយពិធីនេះធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ។ 

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់​បច្ចេកទេស​សំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើ​រជើ​ង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងមន្ត្រីសាលាខេត្តបាត់ដំបង នៅសាលប្រជុំB២ សាលាខេត្តបាត់ដំបង ។

អាជ្ញាធរខេត្តកោះកុង អញ្ជើញជួបប្រជុំជាមួយតំណាងប្រជាពលដ្ឋក្រុម ៣១៧គ្រួសារ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋក្រុម ៣១៧គ្រួសារ។

លោកជំទាវ  មិថុនា  ភូថង  អនុញ្ញាតឱ្យក្រុមការងារអង្គការ CWS ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពគម្រោង។

ភាពគម្រោង  View From the Front Line 2019 (VFL 2019) ក្នុងស្រុកស្រែអំបិល ដែលអនុវត្តក្នុងភូមិគោលដៅចំនួន  ៧ភូមិ  ដោយផ្ដោតលើការប្រមូលទិន្នន័យពីហានិភ័យ ននៃគ្រោះមហន្តរាយ ការរៀបចំផែនការ  និងការអនុវត្តសកម្មភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២ នៃស្រុកអូររាំងឳ

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២ នៃស្រុកអូររាំងឳ ក្នុងនោះ១៤ភូមិ ក្នុងឃុំមៀន និង២២ភូមិ ក្នុងឃុំគងជ័យ។

អភិបាលខេត្តព្រះសីហនុ បើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ

ញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខេត្ត អភិបាលរងក្រុងស្រុក ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត សហគមទេសចរណ៍កោះរ៉ុង សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សរុបអ្នកចូលរួមប្រមាណ៥០០នាក់។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំជាមួយមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុក ដើម្បីកៀរគរថវិកាសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជាមួយនឹងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រី ជាអភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសប្បុរសជននានា ដើម្បីកៀរងគរថវិកាសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ខាងមុខនេះ។