អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.សឆ្នាំ២០២២

អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦

អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាគណៈកម្មាធិកាសាខាក្រុង ស្រុក។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត លោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ

រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ១គ្រួសារ និងប៉ះពាល់រងនៅជិតខាង ៣គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចម្សិលមិញ។

ឯកឧត្តមអភិបាលខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម យឿ វ៉ុនយឿន ទីប្រឹក្សាខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារមួយចំនួន នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលទីក្រុងអាសាន និងរដ្ឋបាលខេត្តតាកែវ និងស្រុកសំរោង។

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី

កថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ «មូលព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់

នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល ជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ «មូលព្រះថោងនាងនាគ » ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួប ជាមួយគណៈប្រតិភូ ខេត្ត តៃនិញ និងខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញជួបសម្ដែងការគួរសមនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួប ជាមួយគណៈប្រតិភូ ខេត្ត តៃនិញ និងខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញជួបសម្ដែងការគួរសមនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅសាលប្រជុំធំ(គ)សាលាខេត្តត្បូងឃ្មុំ ។

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៤ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣

ដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៤ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។