សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រយ័ត្ន​ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣​ការពារ ”

តាមរយៈ​សារ​សំឡេង​ពិសេស នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុនសែន បាន​អំពាវនាវ​ទៅដល់ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លេង​កម្សាន្ត ក្រៅពី​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ សូម​ប្រយ័ត្ន​ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣ ការពារ ” និង​បាន​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ដើរលេង​កម្សាន្ត នៅពេលដែល​វិលត្រឡប់​ទៅផ្ទះ​វិញ គួរតែមាន​ការទទួល​យក នូវ​វ៉ាក់សាំង នៅ​ទីកន្លែង​ដែល​បានរៀបចំ ដើម្បី​ឲ្យ​អត្រា នៃ​ដូ​ស​ជម្រុញ សម្រាប់​ប្រជាពលរដ្ឋ មាន​ភាពស៊ាំ ដើម្បី​ធានាថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ វ៉ាក់សាំង ដូ​ស​ជំរុញ ចាក់​បាន​ចំនួន​ច្រើន​។​

ភ្នំពេញ​៖ តាមរយៈ​សារ​សំឡេង​ពិសេស នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុនសែន បាន​អំពាវនាវ​ទៅដល់ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លេង​កម្សាន្ត ក្រៅពី​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ សូម​ប្រយ័ត្ន​ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣ ការពារ ” និង​បាន​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ដើរលេង​កម្សាន្ត នៅពេលដែល​វិលត្រឡប់​ទៅផ្ទះ​វិញ គួរតែមាន​ការទទួល​យក នូវ​វ៉ាក់សាំង នៅ​ទីកន្លែង​ដែល​បានរៀបចំ ដើម្បី​ឲ្យ​អត្រា នៃ​ដូ​ស​ជម្រុញ សម្រាប់​ប្រជាពលរដ្ឋ មាន​ភាពស៊ាំ ដើម្បី​ធានាថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ វ៉ាក់សាំង ដូ​ស​ជំរុញ ចាក់​បាន​ចំនួន​ច្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថាៈ ថ្ងៃ​ចូលឆ្នាំ​ខ្មែរ បាន​ចូល​មកដល់ និង​ឆ្លង​ហួស​មកដល់​ថ្ងៃទី​២ សង្កេតឃើញថា ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​លេង​កម្សាន្ត នៅតាម​ទីកន្លែង​នានា យ៉ាងច្រើន ហើយ​ជា​ថ្ងៃ​ដែល​សប្បាយរីករាយ បន្ទាប់ពី​ខកខាន អស់​រយៈពេល ២ ឆ្នាំ កន្លងផុតទៅ​។​

​សម្តេច​បាន​បញ្ជាក់ថាៈ “ នៅក្នុង​ការសប្បាយរីករាយ​នេះ សង្កេតឃើញថា បងប្អូន ប្រជាពលរដ្ឋ​របស់​យើង ពិសេស​ក្មួយៗ ចៅៗ គឺ​មិនសូវមាន​ពាក់​ម៉ាស់​នោះទេ​។ ហើយ​ជាមួយគ្នានេះ ក៏​យើង​សង្កេតឃើញថា ទីកន្លែង​ដែលមាន​ការចាក់​វ៉ាក់សាំង អ្នក​ដែល​ទទួល​វ៉ាក់សាំង ក៏មាន​ចំនួន​តិចតួច​នៅឡើយ​។ អាស្រ័យហេតុនេះ សូម​អំពាវនាវ ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លេង​កម្សាន្ត​ក្រៅពី​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ សូមមេត្តា​ប្រយ័ត្ន ជាមួយនឹង​ការយកចិត្តទុកដាក់ ទៅលើ​ការការពារ​ខ្លួន តាម​វិធានការ “ ៣​កុំ និង ៣​ការពារ​” ។​

​ទន្ទឹមនេះ អំពាវនាវ​ចំពោះ ប្រជាពលរដ្ឋ ដែល​បាន​ដើរលេង​កម្ស​ន្ត​នៅពេលដែល​វិលត្រឡប់ ទៅផ្ទះ​វិញ គួរតែមាន​ការទទួល​យក នូវ​វ៉ាក់សាំង​នៅ​ទីកន្លែង ដែល​បានរៀបចំ ដើម្បី​ឲ្យ​អត្រា នៃ​ដូ​ស​ជំរុញ សម្រាប់​ប្រជាពលរដ្ឋ មាន​ភាពស៊ាំ ដើម្បី​ធានាថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ វ៉ាក់សាំង​ដូ​ស​ជំរុញ ចាក់​បាន​ចំនួន​ច្រើន​”​។​

​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ ប្រជាពលរដ្ឋ នៅពេលដែល មានការ​សង្ស័យ ខិតខំ​ធ្វើតេស្ត ដើម្បី​ពិនិត្យថា តើ​មាន​ឆ្លង ឬ​មិន​ឆ្លង​? ដើម្បី​មាន​វិធានការ ការពារ​ខ្លួន​ផ្ទាល់ និង​ការពារ នៅក្នុង​ក្រុមគ្រួសារ​។

​សូម​ឲ្យ​គ្រប់​ទីកន្លែង​ទាំងអស់ យកចិត្តទុកដាក់ ទៅលើ​កិច្ចការពារ​ខ្លួន ក្នុងការ​ឆ្លង​កូ​វីដ​១៩ ទោះបី​ទម្រង់​ណាក៏ដោយ​។ ហើយ​សូម​ឲ្យ​មាន​ការលេង ដោយមាន​សណ្តាប់ធ្នាប់ ការសប្បាយរីករាយ នៅពេលដែល​រាជរដ្ឋាភិបាល បាន​ប្រើ​អស់​លទ្ធភាព ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ការពារ​ខ្លួន ឲ្យ​រួចផុត​អំពី​គ្រោះកាច​ចង្រៃ នៅក្នុង​ការឆ្លង​រីក​រាលដាល នៃ​កូ​វីដ​១៩ ។ ហើយ​សង្ឃឹមថា មិនមាន​ការឆ្លង​នៅក្នុង​សហគមន៍ ក្រោយ​ចូលឆ្នាំ​ខ្មែរ ដែលជា​កង្វល់​ដ៏​ធំ​របស់​សម្តេច នៅក្នុង​ពេលនេះ​៕

Leave a Reply