ប៉ៃលិន៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើលរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។










