អាជ្ញាធរខេត្តបន្ទាយមានជ័យ នាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ៨១គ្រួសារ លើ៣ទីតាំង ក្នុងស្រុកថ្មពួក ស្វាយចេក និងស្រុកអូរជ្រៅ

នាព្រឹកថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

អភិបាលខេត្តកោះកុង អញ្ជើញជួបលោក Paul Grove លេខាធិការ ព្រឹទ្ធសភាសភាសហរដ្ឋអាមេរិក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបលោក Paul Grove លេខាធិការ ព្រឹទ្ធសភាសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងខេត្តកោះកុង។

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រដោយសារវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពី លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក លោកស្រី ប្រតិភូអមដំណើរ អភិបាល ក្រុង/ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួនបី ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស

កំពង់ចាម បានដឹកនាំអភិបាលរងខេត្ត លោកនាយករដ្ឋបាល មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួនបី រួមមាន÷ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ក្រីក្រចំនួន៥០គ្រួសារ នៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលកំពង់ឆ្នាំង រួមដំណើរជាមួយសហការី បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ជនពិការ សរុបចំនួន ៥០គ្រួសារ ដែលមកពីឃុំពន្លៃក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះនៃស្រុកសំពៅលូន និងស្រុកភ្នំព្រឹក 

នាថ្ងៃទី២១ ខែ មេសាឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិតិ្តយសសាខា គណៈកម្មាធិការសាខា  អនុសាខា សប្បុរសជន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ដែលមានជីវភាពក្រីក្រចំនួនពីរទីតាំងផ្សេងគ្នា 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានពន្លត់ភ្លើងសង្គ្រាម នាំប្រទេសមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ សម្រាប់ជាតិនិងប្រជាជនកម្ពុជា។

មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្នុងឳកាសដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋក្នុងឃុំចំនួន០២ នៃស្រុកមេមត់ នៅឃុំដារ និងឃុំមេមត់ ព្រមទាំងអាជីវករផ្សារមេមត់ នៅទីរួមស្រុកមេមត់ សរុបប្រមាណចំនួន១៦០០នាក់។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយកងកម្លាំងចម្រុះ ដែលបានបំពេញបេសកកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយកងកម្លាំងចម្រុះ ដែលបានបំពេញបេសកកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងឧបត្ថមដល់ស្នងការដ្ឋាននគរបាលខេត្ត ភេសជ្ជៈ ចំនួន ១០០កេស ថវិកា ២លានរៀល, កងរាជអាវុធហត្ថខេត្ត ភេសជ្ជៈ ចំនួន ៦០កេស ថវិកា ២លានរៀល, តំបន់ប្រតិបត្តិការសឹករងខេត្ត ភេសជ្ជៈ ចំនួន ១០០កេស ថវិកា ២លានរៀល និងកងកម្លាំងចម្រុះក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយប្រជាការពារភូមិទាំង៥ឃុំ នៃស្រុកឱរ៉ាល់

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារ ទាំង០៥ឃុំ របស់ស្រុកឱរ៉ាល់ ដែលមានប្រជាការពារសរុបចំនួន ៧២០នាក់។