អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២២

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ចើញជាអធិបតី បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្

សម្តេចតេជោ: កម្ពុជា កំណត់យុទ្ធសាស្ត្រ ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា បញ្ហាសង្គ្រាម ការបែងចែកប្លុក បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ តែជាអកុសល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាកត្តាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក

អភិបាលខេត្តកោះកុង៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ និងមិនតម្រូវឱ្យបង់ថ្លៃ…

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ មិនតម្រូវឱ្យបង់ថ្លៃសម្រាប់ដូសទី១ ដូសទី២ និងនៅតែបន្តរហូតដល់វ៉ាក់សាំងដូសជំរុញ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំណែនាំការអនុវត្តការងារ ជូនអភិបាលរងខេត្ត ទើបប្រកាសចូលកាន់តំណែងថ្មី និងទីចាត់ការជំនាញរដ្ឋបាលខេត្ត

រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការអនុវត្តការងារជូនអភិបាលរងខេត្ត ទើបប្រកាសចូលកាន់តំណែងថ្មី និងទីចាត់ការជំនាញរដ្ឋបាលខេត្

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញកាន់បិណ្ឌទី៣ នៅវត្តដំរិល ស្ថិតនៅឃុំដំរិល ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវទាំងទ្វេ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត បានអញ្ជើញកាន់បិណ្ឌទី៣ នៅវត្តដំរិល ស្ថិតនៅឃុំដំរិល ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ

ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា មានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក និងប្រជាពលរដ្ឋនៅដងស្ទឹងមង្គលបូរី

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមតំណើរដោយលោក រ័ត្ន ដាសុីណង់ អភិបាល ស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលស្រុងមកពីប៉ែកខាងលិចនៃឃុំសឿជាក់ស្ដែង នៅសំណង់ព្រែកសឿ ភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងពិនិត្យសាលាបឋមសិក្សារជំនីក ឃុំសឿ ព្រមទាំងបន្តរចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលពិធីនេះធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០០០០ រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌជូនដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីកងកម្លាំងគ្រប់ប្រភេទ

រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០០០០ រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌជូនដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីកងកម្លាំងគ្រប់ប្រភេទ