អភិបាលខេត្តព្រះវិហារ ស្នើដល់មន្ត្រីខេត្តគ្រប់លំដាប់ថ្នាក់ អោយបញ្ចប់វប្បធម៌អន្តរាគមន៍ និងត្រូវបញ្ចប់នូវអំពើអនាធិបតេយ្យ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍បែបនេះ គឺក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកឆែបថ្មី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ

សេចក្តីថ្លែងការណ៍ពីសហរដ្ឋ​អាមេរិក ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមនឹងតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី

បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសមស្របទៅតាមចំណេះដឹង កម្រិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៍ និងសមត្ថភាពបើប្រៀបធៀបទៅនឹងបេក្ខភាព ឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែងនៅប្រទេសជឿនលឿន។នេះបើយោងតាមសេចក្តី​ថ្លែងការណ៍របស់ក្រុមខ្មែរជួយខ្មែរដែលរស់នៅទីក្រុងមូដេសស្តូ រដ្ឋកាលីហ្វរនីញា សហរដ្ឋអាមេរិក ចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះ

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង

សម្ដេចតេជោ ហ៊ុន សែន៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ តែការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយ ដោយសារបញ្ហាប្រឈមថ្មីៗ កំពុងកើតឡើងជាបន្តបន្ទាប់

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ

ទិដ្ឋភាព​នាពេលរាត្រី ខេត្ត​ឧត្ដរមានជ័យ

ទិដ្ឋភាព​នាពេលរាត្រី​ក្នុង​ថ្ងៃទី០១ នៃ​ការ​រៀប​ចំតុបតែង​កែ​លម្អ​សួនច្បារដើម្បីត្រៀម​រៀបចំពិធីបុណ្យ​អុំទូក​ប្រចាំឆ្នាំ២០២២​សម្រាប់ខេត្ត​ឧត្ដរមានជ័យ​ដែលនឹង​ប្រព្រឹត្តិទៅនៅ​ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ

អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីរាជការ និងយុវជន សសយក ខេត្ត ធ្វើការរៀបចំកែរលម្អសោភ័ណ្ឌភាព នៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ

ថ្ងៃសម្រាកចុងសប្តាហ៍ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងយុវជន សសយក ខេត្ត ធ្វើការរៀបចំកែរលម្អសោភ័ណ្ឌភាព នៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួម កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧

តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា បានសហដឹកនាំ កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី