រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធី រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី ៧

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ បង្សុកូលឧទ្ទិសកុសល្យផលបុណ្យ ដល់ព្រលឹងអ្នកស្លាប់ជាង១ម៉ឺន៨ពាន់នាក់ នៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី ៧ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នាំអំណោយសម្តេចវិបុលសេនាភក្តី និងលោកជំទាវជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងឃុំកោះសូទិន…

រសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យ រួមអមដំណើរដោយ ទីប្រឹក្សា ជំនួយការ និងមន្រ្តីខុទ្ទល័យសម្តេចប្រធានព្រឹទ្ធសភា និងលោកស្រីមេឃុំកោះសូទិន និងក្រុមការងារគណបក្សចុះជួយឃុំ បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ចំនួន៣៥គ្រួសារ នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅឃុំកោះសូទិន…។

ព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យរៀបចំរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ(ទឹកធ្លាក់ភ្នំខៀវ) ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងឱកាសបុណ្យកាន់បិណ្ឌ

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ បានអញ្ជើញចុះពិនិត្យរៀបចំរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ(ទឹកធ្លាក់ភ្នំខៀវ) ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសែនមនោរម្យ

នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី សមាជិក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ

អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចប្រារព្ធពិធីបុណ្យអុំទូក នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ ២០២២ នៅថ្ងៃទី ៧-៨-៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ ស្ថិតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អភិបាលខេត្តកោះកុង ស្នើដល់ លោកមេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានស្របតាមស្មារតី និងសូមបន្តប្រពៃណី រក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

ថ្លែងក្នុងពិធីពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកជំទាវអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អតីតមេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយ ឆន្ទៈនិងមនសិការ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមចំណែកគ្រប់សកម្មភាពនានា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្

អភិបាលខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខ សព ឯកឧត្តម ឃុន វណ្ណៈ សមាជិក ក្រុមប្រឹក្សាខេត្ត

នៅគេហដ្ឋានសព ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ឃុន វណ្ណៈ សមាជិក ក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង ៦៖៥៣នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើរពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ និង នាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ