ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថា អង្គការចាត់តាំង​យុវជន​គណ​បក្ស​ប្រជាជនកម្ពុជា​នៅទ្វីបអាស៊ី​ខាងកើត និងអាគ្នេយ៍ គឺជា​ផ្នែក​មួយបំពេញឱ្យកម្លាំងសរុបរបស់​គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២)

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ សមាជិកគណបក្សគ្រប់រូបចាំបាច់ប្រព្រឹត្តអំពើល្អបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គម

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរឯកឧត្ដម ជា សុផារ៉ា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញរួមដំណើរជាមួយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ

អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការចាប់តាំងពីផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ

គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ នារដូវកាន់បិណ្ឌ

នារដូវកាន់បិណ្ឌ គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយរងខុទ្ទកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាពាជាតិ នាំយកអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ ចែកជូនកាលពីថ្ងៃទី១១ កញ្ញា២០២២ នាភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូន ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូន ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II)

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២

អ្នកនាំពាក្យក្រសួងការបរទេសបំភ្លឺតបទៅរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានល្បួង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសបំភ្លឺតបទៅរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានល្បួង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា