លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

នាថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួន នាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសុំការយោគយល់ពីបងប្អូនដែលរស់នៅអាមេរិក និងកាណាដាទាំងអស់ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន

នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ដោយសារការស្នាក់នៅ ទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន

អភិបាលខេត្តព្រះវិហារអំពាវនាវដល់លោកគ្រូ អ្នកគ្រូពេទ្យបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ឱ្យស័ក្តិសមនឹងគោរមងារ ជាវីរៈកងទ័ពអាវស

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារនិងម៉ាស៊ីនផលិត ខ្យល់អ៊ុកស៊ីសែន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ដែលជាអំណោយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៏អន្តរជាតិ(US AID)តាមរយៈអង្គរការ UNICEF ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសតំណាងលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក John Eyres តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

អភិបាលខេត្តត្បូងឃ្មុំ៖ កងកម្លាំងគ្រប់ប្រភេទត្រូវតែបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទឲ្យអស់ចេញពីមូលដ្ឋាន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិតស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារជោព្យាបាលជំងឺកូវីដ-១៩ ម៉ាស៊ីនផលិតអុកស៊ីសែន និងអគារមន្ទីរពិសោធន៍ខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

ព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

អភិបាលខេត្តកំពង់ចាម នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃបិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញនាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម

លោកជំទាវ ម៉េង វ៉ាន់ដានីន ភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តស្វាយបទុម ហៅវត្តស្វាយអន្ទរ

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកឪពុកឯកឧត្តម ម៉េង វ៉ាន់ឌី និងអ្នកម្តាយលោកជំទាវ ឈន សាខន ក៏ដូចជាក្រុមគ្រួសារ ញាតិមិត្តបងប្អូន បានបន្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តស្វាយបទុម ហៅវត្តស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកពីមូលហេតុចំនួនពីរ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូក បណ្ដែប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ

ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា មានតែការបណ្ដុះបណ្ដាល កសាង ធនធាន មនុស្សទេ ទេីប នាំមកនូវ ការ រីកចម្រើន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត បានអះអាងថា មានតែការបណ្តុះបណ្តាល កសាងធនធានមនុស្ស ទេ ទេីប នាំមកនូវ ការ រីកចម្រើន ដូច្នេះ សូម ឲ្យ ក្មួយ ៗ ត្រូវ ខិតខំ សិក្សា រៀនសូត្រ ដេីម្បី យក ចំណេះដឹង ទៅ កសាង អនាគត ខ្លួន ឯង និង ចូល រួម ចំណែក កសាង សង្គម ជាតិ យើង ឲ្យ កាន់ តែ មាន ការ រីកចម្រើន ចំពោះ ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស យេីងក៏ត្រូវ ជ្រេីសរេីស កម្រិត ជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេស ជា កត្តាសំខាន់ ផងដែរ ។ ការ ថ្លែង បែប នេះ ក្នុង ពិធី សំណេះសំណាល និង បំពាក់ កន្សែង យុវជន កាកបាទក្រហម កម្ពុជា នៃ សាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម សរុប ២០០នាក់ នាព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២