នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា បញ្ហាសង្គ្រាម ការបែងចែកប្លុក បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ តែជាអកុសល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាកត្តាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក

សៀមរាប៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ តែជាអកុសល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាកត្តាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ដំណើរការនៃការកសាងសហគមន៍អាស៊ានសេដ្ឋកិច្ចរបស់យើង បាននិងកំពុងបន្តប្រឈមនឹងឧបសគ្គដោយសារការផ្លាស់ប្តូរឥតឈប់ឈរនៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហាស្មុគស្មាញប្រទាក់ក្រឡាគ្នា ជាច្រើន។”

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងឆ្នាំ២០២៥ អាស៊ាន បានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំ លំដាប់ទី៣នៅទ្វីបអាស៊ី និងលំដាប់ទី ៦ នៅក្នុងសកលលោក ៕

Leave a Reply