សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ និងប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ជូនដល់គ្រួសារដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺ និងមានជីវភាពលំបាកខ្វះខាតទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ និងអំណោយស្បៀងអាហារថវិកាពីឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហារនិងថវិការបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺមានជីវភាពលំបាកខ្វះខាត រួមទាំងបាននាំក្រុមគ្រូពេទ្យទៅព្យាបាលជំងឺដល់ផ្ទះដើម្បីសម្រួលការលំបាល រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃ និងត្រៀមបញ្ចេញរថយន្តក្រុងមិនគិតថ្លៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួលទាំងឡាយ ឲ្យរក្សាតម្លៃសំបុត្ររថយន្ត នៅដដែល មិនត្រូវឆ្លៀតដំឡើងថ្លៃសំបុត្រក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ នេះឡើយ ព្រមទាំងណែនាំដល់សាលារាជធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃដូចកាលមុនរដូវកូវីដ១៩ ផង។ នេះបើតាមសារសំឡេងក្នុង ឆេណេល តេលេ ក្រាមផ្លូវការរបស់សម្តេចតេជោនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ

នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ សាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ សាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

 សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរើសំណង់ចេញពីតំបន់អង្គរ ខណៈការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានយល់ព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមធម្មជាតិរុនតាឯកនេះ ខណៈការងាររៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

អភិបាលខេត្តកោះកុងសង្ឃឹមថា អភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

លោកជំទាវ ម៉េង វ៉ាន់ដានីន ឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តពណ្ណរាយ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តពណ្ណរាយ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ