ឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឯកឧត្ដម អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីឱ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពេញសកលលោក។