កម្ពុជាបង្ហាញទស្សនៈ 6 ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទឹកចិត្តស្រ្ដីនិងក្មេងស្រីក្នុងយុគសម័យឌីជីថល

តាមរយៈសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី 36 ក្រោមប្រធានបទការលើកកម្ពស់តួនាទីស្រ្ដីក្នុងយុគសម័យឌីជីថល សម្ដេចតេជោ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃ ស្របនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19។ ទន្ទឹមគ្នានេះការលើកកម្ពស់ស្ត្រីក្នុងវិស័យឌីជីថលផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ 2030។ កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ2021 កន្លងទៅ។