សុវណ្ណី ឡោ

សុវណ្ណី ឡោ

អ្នកសេដ្ឋកិច្ចព្យាករណ៍កំណើនផលិតផលក្នុងស្រុក GDP ថ្មីរបស់សិង្ហបុរីកើនបាន 5.8 ភាគរយសម្រាប់ឆ្នាំនេះ

ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅថ្ងៃពុធនេះបានធ្វើការព្យាករណ៍សាជាថ្មីចំពោះកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់សិង្ហបុរីសម្រាប់ឆ្នាំនេះដែលមានទំហំធំជាងមុនដោយសារកត្តារីកចំរើនខ្លាំង ជាពិសេសៃគឺវិស័យផលិតកម្ម និងហិរញ្ញវត្ថុ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បន្តដឹកនាំមន្រ្ដីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង ក្នុងនោះមានស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករដែលទើបមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកមានកំណើនដល់ជាង 580 លានដុល្លារនៅឆ្នាំ2021នេះ

ការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងខែដំបូងឆ្នាំ2021កន្លងទៅនេះមានការកើនឡើងរហូតដល់ប្រមាណ 580 លានដុល្លារ ស្មើនឹងប្រមាណ3.7ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។

ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត រយៈពេល១៥ ឆ្នាំ អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យរយៈពេលតែ១៥ ម៉ោង

នៅចំណុចភូមិត្នោតលេី ឃុំឬស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដោយស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងគណ:កម្មការ បានចូលរួមក្នុងការដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន០៤គ្រួសារដែលសុំបេីកផ្លូវសាធារណ:នៅចំណុចភូមិត្នោតលេី ឃុំឬស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន ផល្លា(កូនស្រីបង្កេីតរបស់ឈ្មោះឈឹម រ៉េត)។

អភិបាលខេត្តរតនគិរី ជម្រុញកងកម្លាំងឈរជើងត្រួតពិនិត្យលើដងផ្លូវជាតិ៧៦ ត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ចេញ ចូលអោយបានហ្មត់ចត់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងលើដងផ្លូវជាតិ៧៦ ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រង់ភូមិសាស្រ្តស្រុកលំផាត់។

អាជ្ញាធរខេត្តកំពង់ចាម រៀបចំមធ្យោបាយដើម្បីទៅទទួល និងដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ យកមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឲ្យ ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្តកំពង់ចាម ដើម្បីទៅទទួល និងដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះមាន៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។

អភិបាលខេត្តតាកែវ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក្នុងអាគារអន្តេវាសិកដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងចុះសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ

ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

សាខាកាកបាទក្រហម ខេត្តកែប ចុះសួរសុខទុក្ខឣ្នកជម្ងឺរ និងបុគ្គលឹកពេទ្យជានារី

លោកជំទាវ ស ម៉ាលី ដា សោម ពិសិដ្ធ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខឣ្នកជម្ងឺរ ១៣នាក់ដែលកំពុងសម្រាកព្យាបាល និងបុគ្គលឹកពេទ្យជានារី ១៦នាក់នៅមន្ទីរពេទ្យ ខេត្តកែប។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តឲ្យមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និងស្តាប់ការណែ នាំ អាជ្ញាធរ ខេត្ត ក្នុងគោល​បំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុសាសន៍ សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ ការពារទប់ ស្កាត់ នូវបញ្ហាកូវីដ-១៩

៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​នេះថា ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញការលើកទឹក​ចិត្តដល់​មន្ត្រីតាម​មន្ទីរ​ទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និង​ស្តាប់​កា​រណែនាំ​អាជ្ញា​ធរធរខេត្ត ក្នុងគោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុ​សាសន៍​សំខាន់ៗ របស់សម្តេច​អគ្គហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា​ក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងដើម្បីប្រឆាំងនឹងកូវីដ-១៩ ឲ្យចេញផផុតពីភពផែនដី ។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា នេះជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០០ គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរពីព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានដឹកនាំចាត់ចែងអោយយករថយន្តរបស់កងទ័ពចំនួន២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។