អត្តន័យនៃពណ៌ទាំង៣ ក្រោយស្កេន QR Code

QR Code “ទប់ស្កាត់កូវីដ” អាចប្រើជាសំណាញ់សុវត្ថិភាពការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា
QR Code “ទប់ស្កាត់កូវីដ” អាចប្រើជាសំណាញ់សុវត្ថិភាពការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលបាននិងកំពុងមានការកើនឡើងខ្លាំងនាពេលបច្ចុប្បន្ននេះ នៅតាមបណ្តា រាជធានី-ខេត្តពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីណែនាំបន្ថែម៦ចំណុចស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅទីស្តីការគណៈរដ្ឋមន្រ្តី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឲ្យ ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្តកំពង់ចាម ដើម្បីទៅទទួល និងដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះមាន៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។
លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានចុះជួបសំណេះសំណាលជាមួយក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម ប្រមាណ ៧០នាក់ នៅស្រុកកោះសូទិន ក្រោមការរៀបចំរបស់ផ្នែកព័ត៌មាន និងផ្សព្វផ្សាយតាមបណ្ដាញសង្គម របស់ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម។ នេះជាលើកទី២ សម្រាប់ពិធីចុះជួបជាមួយក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម បន្ទាប់ពីការចុះជួបលើកទី១ បានធ្វើឡើងនៅស្រុកជើងព្រៃ កាលពីថ្ងៃទី០៦ខែ មីនា ឆ្នាំ២០២១ កន្លងទៅ ។ ក្នុងពិធីនោះដែរ ក៌មានការចូលរួមពីគណបក្សឃុំ មាតាបិតាមួយចំនួនរបស់យុវជន និងព្រះមន្ត្រីសង្ឃនៅនឹងមូលដ្ឋានផងដែរ។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ថ្ងៃចន្ទម្សិលមិញ ក្នុងសង្កាត់មួយកន្លែង នៅទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករចាកចេញពីការឡោមព័ទ្ធ ។
ប្រធានទីភ្នាក់ងារឱសថ និងចំណីអាហាររបស់ប្រទេសឥណ្ឌូណេស៊ីលោកស្រី ភែននី ខេ. លូគីតូ (Penny K. Lukito) បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រីបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នៅក្នុងករណីបន្ទាន់ ។
ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានានិងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេ មិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមន្ទីរសុខាភិបាលខេត្ត មន្ត្រីពេទ្យ និងជំនាញពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក នៅមណ្ឌលកម្ពុជា កូរ៉េ ស្ថិតនៅផ្លូវលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនីច រ៉ាអាប (Dominic Raab) បានថ្លែងកោតសរសើរ និងគាំទ្រអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង ដែលនៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ដោយអ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីខែមុន ។
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ពេញលេញហើយនោះ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន ប៉ុន្តែគួរជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងបន្តពាក់ម៉ាសនៅតាមទីសាធារណៈ ។