សុវណ្ណី ឡោ

សុវណ្ណី ឡោ

​ប្រធានាធិបតី​បារាំង​បញ្ជា​អោយ​បិទ​សាលារៀន​ទាំងអស់​ទូទាំង​ប្រទេស​រយៈ​ពេល៣​ស​ប្តាហ៍ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី​៣​នៃ​ការ​ចម្លង​វី​រុ​ស​

ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចេញ​បទបញ្ជា​អោយ​មានការ​បិទ​សាលារៀន​ទូទាំង​ប្រទេស​រយៈពេល​៣​ស​ប្តាហ៍ ​ចំ​ពេល​ដែល​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វី​រុ​ស​កូរ៉ូ​ណា​រលក​ទី​៣​ ​បាន​បង្កើន​សម្ពាធ​ទៅលើ​មន្ទីរពេទ្យ​ ​។​

រដ្ឋបាលខេត្ត​កំពង់ចាម ចាប់ផ្ដើម​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ

អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ​បានប្រកាស​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អញ្ជើញចុះពិនិត្យមើលការបិទភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់

ក្រោយពីមានការបិទភូមិអូរុន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ នៅព្រឹក​ ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ដេីម្បីពិនិត្យស្ថានភាព​ទូទៅ​ ក្រោយមានអ្នកវិជ្ជមានកូវីដ១៩​ នៅក្នុងភូមិអូរុន​ ឃុំខ្ពបតាងួន​ និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអ្នកកូវីដ១៩​ ។

យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី នាំយកថវិកាអភិបាលខេត្ត ជូនប្រធានការិយាល័យទូរទស្សន៍កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ដឹកនាំដោយលោក ង៉ែត ពិទូ អនុប្រធានសសយកខេត្ត តំណាងឯកឧត្តម ថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អមដំណើរដោយឯកឧត្តម កុល ផាន់ណា ប្រធានសសយកសាខាមន្ទីរព័ត៌មានខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូនលោក ហ៊ុន សុភា អនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុងរយៈពេល​៣​ស​ប្តាហ៍

​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​៩​០​ភាគរយ​នៃ​ប្រជាជន​អាមេរិក​ពេញវ័យ​ ​នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុងរយៈពេល​៣​ស​ប្តាហ៍​នេះ​ ​។​

វៀតណាម​៖ តុលាការសម្រេចឲ្យបុរសម្នាក់​​ជាប់គុក​២​ឆ្នាំ​ ​ព្រោះ​ចម្លង​កូ​វី​ដ​១​៩​ទៅ​គេផ្សេង

នៅ​ថ្ងៃ​ទី​៣​០​ ​មីនា​ ​២​០​២​១​នេះ​ ​តុលាការ​វៀតណាម​បាន​សម្រេច​ផ្តទ្ទា​ទោស​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ម្នាក់​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​០​២​ឆ្នាំ​ ​ក្រោយ​រក​ឃើញ​ថា​ ​មានទោស​ទណ្ឌ​ពី​បទល្មើស​គោលការណ៍​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហើយ​ចម្លង​ជំងឺ​ ​CO​V​I​D​-19 ​រាលដាល​ដល់​អ្នកដទៃ​។​

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះពិនិត្យការស្នាក់នៅរបស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩

នៅវេលាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅអោយបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

សម្ដេចតេជោ៖ សូមបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។

ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​អ្វី​ទាំងអស់

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ (UNSC) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ភ្លាម​ៗ​ទេ​ ​បើ​ទោះបី​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កំពុង​ពិចារណា​លើ​វិធានការ​ថ្មី​ក៏ដោយ​ ​។​

​សហរដ្ឋអាមេរិក​បង្គាប់​អោយ​បុគ្គលិក​ទូត​របស់ខ្លួន ដែល​គ្មាន​ភារកិច្ច​ចាំបាច់​ ត្រូវ​ចាកចេញ​ពីប្រទេស​មី​យ៉ា​ន់​ម៉ា

​ក្រសួងការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា​ ​ខ្លួន​បាន​បង្គាប់​ឱ្យ​បុគ្គលិក​ទូត​របស់​ខ្លួន​ ​ដែល​មិន​មាន​ភារកិច្ច​ចាំបាច់​ ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចំ​ពេល​មានការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ ​បណ្តាល​អោយ​មាន​មនុស្ស​រាប់​រយ​នាក់​ស្លាប់​ ​ចាប់តាំង​ពី​រដ្ឋប្រហារយោធា​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​មក​ ​។​