វៀតណាម​៖ តុលាការសម្រេចឲ្យបុរសម្នាក់​​ជាប់គុក​២​ឆ្នាំ​ ​ព្រោះ​ចម្លង​កូ​វី​ដ​១​៩​ទៅ​គេផ្សេង

នៅ​ថ្ងៃ​ទី​៣​០​ ​មីនា​ ​២​០​២​១​នេះ​ ​តុលាការ​វៀតណាម​បាន​សម្រេច​ផ្តទ្ទា​ទោស​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ម្នាក់​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​០​២​ឆ្នាំ​ ​ក្រោយ​រក​ឃើញ​ថា​ ​មានទោស​ទណ្ឌ​ពី​បទល្មើស​គោលការណ៍​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហើយ​ចម្លង​ជំងឺ​ ​CO​V​I​D​-19 ​រាលដាល​ដល់​អ្នកដទៃ​។​

​តុលាការ​ថា​ ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ ​Vietnam​ ​Air​line​s ​ឈ្មោះថា​ ​D​uon​g​ ​Tan​ ​H​a​u​អាយុ​២​៩​ឆ្នាំ​ ​បាន​ល្មើស​ការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​ហើយ​ជួប​ជាមួយ​មនុស្ស​ចំនួន​៤​៦​នាក់​ផ្សេងទៀត​ ​បន្ទាប់ពី​ខ្លួន​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​ ​D​uon​g​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​

​គិត​ត្រឹម​ព្រឹកនេះ​ ​វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​នៃ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ខ្លួន​ ​ត្រឹម​ក្រោម​២​៦​០​០​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​៥​នាក់​៕​

Leave a Reply