ខេត្ដកំពង់ចាម៖ ក្រោយពីមានការបិទភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ បានអញ្ជេីញចុះពិនិត្យ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដេីម្បីពិនិត្យស្ថានភាពទូទៅ ក្រោយមានអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកកូវីដ១៩ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ អាជ្ញាធរស្រុកស្ទឹងត្រង់ មន្ត្រីជំនាញ ពាក់ព័ន្ធ សូមបង្កេីនការស្រាវជ្រាវអ្នកដែលសង្ស័យធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកកូវីដ១៩ និងបន្តផ្សព្វផ្សាយ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកភូមិ មកពីក្រៅ ត្រូវសួណែនាំពីព័ត៍មានឲ្យបានច្បាស់លាស់ និងគួរតែយកមកធ្វើចត្តាឡីស័កធ្វេីយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈដែលមានអ្នកវិជ្ជមានកូវីដក្នុងភូមិអូរុនឃុំខ្ពបតាងួន មួយនេះដេីម្បីបញ្ជៀសការឆ្លងរីករាលដាលជាបន្តទៀត។
ជាមួយគ្នាននោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នេីសូមដល់បងប្អូនប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយត្ន៍ និងគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕