(រតនគីរី)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ដឹកនាំដោយលោក ង៉ែត ពិទូ អនុប្រធានសសយកខេត្ត តំណាងឯកឧត្តម ថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អមដំណើរដោយឯកឧត្តម កុល ផាន់ណា ប្រធានសសយកសាខាមន្ទីរព័ត៌មានខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូនលោក ហ៊ុន សុភា អនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។
អំណោយជាថវិកានាំមកនាពេលនោះបានមកពីការរៃអង្គាសពីក្រុមយុវជនស.ស.យ.កសាខាខេត្ត និងក្រុមយុវជន ស.ស.យ.ក សាខាមន្ទីរព័ត៌មានខេត្ត ដែលថវិកាសរុបមានចំនួន ២,៥០៥,០០០រៀល ( ពីរលាន ហាសិបមុឺន ប្រាំពាន់រៀល ) ដើម្បីដោះស្រាយបន្ទុកមួយចំនួនដល់ក្រុមគ្រួសាររបស់លោក ហ៊ុន សុភា។
សូមបញ្ជាក់ផងដែរថាស្ថានភាពអ្នកជំងឺនាពេលនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការព្យាបាល ហើយក្នុងឱកាសនោះក្រុមយុវជនសសយកខេត្ត និងសាខាមន្ទីរព័ត៌មានក៏បានជូនពរលោក ហ៊ុន សុភា ដែលជាអ្នកសសេរអត្ថបទព័ត៌មាននៃមន្ទីរព័ត៌មានខេត្ត អោយឆាប់បានជាសះស្បើយពីរោគានេះផងដែរ។