សេតវិមានប្រកាសពីវិធានការណ៍ឆ្លើយតបថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើរើហិង្សាលើជនជាតិអាមេរិកដើមកំណើតអាស៊ី

រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសពីការកំណត់វិធានការណ៍ឆ្លើយតបមួយ ចំពោះការកើនឡើងនូវអំពើហិង្សាប្រឆាំងជនជាតិអាមេរិកដើមកំណើតអាស៊ី ក្នុងនោះរួមមានការបញ្ចេញកញ្ចប់ថវិកា៤៩,៥លានដុល្លារ ដែលបានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីផ្តល់ជូនដល់កម្មវិធីសហគមន៍អាមេរិកដែលជួយដល់ជនរងគ្រោះ ។