សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ឆ្នាំ​ ឈានចូល ៧១ឆ្នាំ

ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាមបាលផ្ញេីលិខិតជួនពរ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណេីតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំ។

សម្ដេចពិជ័យសេនា លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង ទោះបីជា ការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុត ទាំងក្នុងតំបន់ និងពិភពលោក ។

សម្តេចតេជោ អនុញ្ញាតិឲ្យមន្ទីរពេទ្យ ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ចល័តដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាតាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានអនុញ្ញាតិឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្តជំងឺកូវីដ-១៩។

នីតិវិធីនៃការសុំច្បាប់អវត្តន៍មានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំលេខ០០៧ សណន ចុះថ្ងៃពុធ ០៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពី នីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សមាជិកសភា គាំទ្រយុទ្ធនាការរាជរដ្ឋាភិបាលទូទាំងប្រទេស ចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដើម្បីសុខុមាលភាពសាធារណៈ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋជាង ១៦ លាននាក់ គឺជាឪពុក-ម្តាយ ជាបង ប្អូន ក្មួយ និងជាមីង- មា ជាចៅៗរបស់សម្តេច ។

រដ្ឋបាលខេត្តកែប រៀបចំយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងបរិវេណផ្សារកែប ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងចូលសហគមន៍កាន់តែខ្លាំង

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយលោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដែលអនុវត្តដោយក្រុមការងារជំនាញ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តកែប។

ថវិកាប្រមាណជិត2ពាន់លានដុល្លារ ត្រូវបានចំណាយទប់ទល់នឹងវិបត្តិជំងឺកូវីដ-19

ប្រទេស​កម្ពុជាដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-19 ​ដែល​កំពុង​បន្ត​យាយី​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​បាន​ចំណាយ​ថវិកាប្រមាណ​ជិត ​2​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​ ​។ នេះបើតាម ឯកឧត្តម វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កម្ពុជា​បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ានលើក​ទី 25 (25th AFMM) នៅក្នុងសប្ដាហ៍នេះតាមរយៈប្រព័ន្ធវីដេអូ។

សម្ដេចតេជោ ហ៊ុន សែន អនុម័តផែនការ លើកស្ទួយវិស័យ​ ទេសចរណ៍ និងអភិវឌ្ឍន៍ ទេសចរណ៍ ខេត្តសៀមរាប

នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័តជាផ្លូវការលើ «ផែនទីចង្អុលផ្លូ វ (Roadmap) ស្ដីពី ផែនការស្ការ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥»។

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពន្លឿនការសាងសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ និងស្រុកកងមាស ខណៈរដូវវស្សាខិតជិតចូលមកដល់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ជាមួយក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ព្រមទាំងបំពេញតម្រូវការលើគម្រោងអភិវឌ្ឍនៅផ្នែកខាងក្រោម។

លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់ ដែលចាក់ទៅលើក្រុមមនុស្ស ដែលដល់វេនចាក់ ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) គឺបានរៀបចំផែនការមេ ដោយពង្រីកទាំងទីតាំងចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ។