សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធជំងឺកូវីដ១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។

អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានអញ្ជើញ ប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្ត ភ្នំដំបងមង្គល

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញ ឯកឧត្តមអភិបាលរងខេត្ត, លោកស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីរាជការរដ្ឋបាលខេត្ត ប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្ត ភ្នំដំបងមង្គល

រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:៣ខែ!

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:៣ខែ ហេីយដល់ពេល១ឆ្នាំបូកសរុបម្តងដេីម្បីបានដឹងទាំងអស់គ្នាអំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ:ដែរឬទេ។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១។

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th AMMTC)

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th AMMTC) ដែលបានរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូសន្និសីទ ដឹកនាំដោយប្រទេសព្រុយណេ ធ្វើជាប្រធានកិច្ចប្រជុំនៅក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី ២៩-៣០ ខែកញ្ញា ឆ្នាំ២០២១។

ទីតាំងអ្នកថ្មើរជើងឆ្លងកាត់ ៩កន្លែងក្នុងរាធានីភ្នំពេញត្រូវបានបញ្ចប់គូសថ្មី ១០០%

មន្ទីសាធារណ:ការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ ពី​ការ​ងារ​រៀប​ចំ​គំនូសចរាចរសម្រាប់ថ្មើរជើងចំនួន ៩កន្លែង ត្រូវបានបញ្ចប់គូសថ្មី ១០០%។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ថង សាវុន បានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួនពីរ នៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ

នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៨ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួនពីរ គឺវត្តរតនរង្សី ហៅវត្តបរកែវ និងវត្តសីមាសុវណ្ណគិរី ហៅវត្តអូរយ៉ាដាវ ដោយមានការអញ្ជើញចូលរួមពីសំណាកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក និងមន្រ្តីសាលាខេត្តផងដែរ។

អភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តនានាទាំង៣២វត្ត នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ មន្រ្តីរាជការ មន្ទីរជុំវិញខេត្ត បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តអារាមនានាក្នុងខេត្តប៉ៃលិន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

គណ:បញ្ជាការឯកភាពខេត្តប៉ៃលិន បើកកិច្ចប្រជុំរៀបចំផែនការការពារទប់ស្កាត់មេរោគ កូវីដ-១៩ នៅក្នុងសហការគមន៍

គណ:បញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំរៀបចំផែនការ ការពារទប់ស្កាត់មេរោគ កូវីដ-១៩ នៅក្នុងសហការគមន៍ កំលាំងក្នុងជួរគណ:បញ្ជាការទាំងអស់ រួមគ្នាខិតខំប្រឹងប្រែង ទាំងកំលាំងកាយកំលាំងចិត្ត ដើម្បីសុខសុវត្តិភាព សុខភាពពុកម៉ែបងប្អូនទាំងអស់គ្នា។