សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ ​ឱ វណ្ណឌី​ន​ ជំរុញ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ​ឱ្យបាន​គ្រប់ៗ​គ្នា​

លោកជំទាវ ​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​ឱ្យ​ពង្រឹង​សកម្មភាព​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ​ឱ្យបាន​គ្រប់ៗ​គ្នា​។

សម្តេចក្រឡាហោម ស ខេង៖ធ្វើជាមន្ត្រីកុំប្រកាន់យកឱកាសនិយម ត្រូវប្រកាន់ខ្ជាប់នូវផលប្រយោជន៍សាធារណៈ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។

ប្រមុខរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរ កម្សាន្តតាមរមណីយដ្ឋាននានាឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើ ដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូល រាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ០៣ថ្ងៃ សម្រាប់ ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ គ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈម នឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្តទាំងអស់ ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅបរិវេណសាលប្រជុំសាលាខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ សង្កាត់ទាំង៦៤ ទូទាំងខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ សង្កាត់ទាំង៦៤ ទូទាំងខេត្ត ដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ។

ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តខេត្តកំពត នៅឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញ អាជ្ញាធរក្រុង ស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកងកម្លាំងដែលមកពីអង្គភាពឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១។

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងខេត្តរតនគិរីចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំប្រតិភូខេត្តទាំងពីរ (កំពង់ស្ពឺ-រតនគិរី) អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​៤ តុលា

តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ រដ្ឋមន្ត្រីការបរទេស​ទី​២​របស់​ព្រុយ​ណេ​ដា រ៉ូ​ស្សាឡា​ម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ -​សន្តិសុខ​អាស៊ាន​លើក​ទី​២៤ (APSC) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣០(ACC) ដែល​នឹង ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​៤​ខែតុលា​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​។​