មន្ទីសាធារណ:ការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃនេះ ពីការងាររៀបចំគំនូសចរាចរសម្រាប់ថ្មើរជើងចំនួន ៩កន្លែង ត្រូវបានបញ្ចប់គូសថ្មី ១០០%។
ទីតាំងសម្រាប់អ្នកថ្មើរជើង ទាំងចំនួន ៩កន្លែងនោះរួមមាន៖
១-ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥១៦
២-ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥២៨
៣-ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦
៤-ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៦១៤
៥-ស្តុបប្រសព្វតិរិវិថី ព្រះសុីសុវត្ថិ និងផ្លូវលេខ ២៤០
៦-ប្រសព្វមហាវិថី សុធារស និងផ្លូវលេខ ២៤០
៧-ស្តុបប្រសព្វមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២៤០
៨-ស្តុបប្រសព្វផ្លូវលេខ ១៩ និងផ្លូវលេខ ២៤០
៩-ស្តុបក្រោមស្ពានអាកាស ៥មករា។