សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់កិត្តិយស ជួបសំណេះសំណាល ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត

លោកជំទាវអភិបាលខេត្ត ថ្លែងអំណរគុណចំពោះក្រុមការងារព័ត៍មានវិទ្យាទាំងអស់ ដែលយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មាននានា ក្នុងទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈគេហទំព័ររដ្ឋ ហ្វេសប៊ុករបស់រដ្ឋបាលខេត្ត និងក្រុប ឆានែល តេឡេក្រាម និងបណ្ដាញសង្គមនានា ដល់សាធារណជន និងអ្នកដែលត្រូវការព័ត៌មានទាំងអស់ ជាមួយគ្នានេះដែរ សូមក្រុមការងារជំរុញ និងលើកទឹកចិត្តដល់មន្ត្រីបង្គោល នៅតាមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពទាំងអស់ ដែលកំពុងបំពេញបេសកកម្មក្នុងខេត្ត សរសេរអត្តបទព័ត៍មានពាក់ព័ន្ធសកម្មភាពការងារ ក្នុងន័យផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងសម្បូរបែប។ ជាមួយគ្នាផងដែរ ក្រុមការងារត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានរាល់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគេហទំព័រ ហ្វេសប៊ុក និងបណ្ដាញសង្គមនានា របស់សម្តេចតេជោ សម្តេចក្រឡាហោម ដែលជាសំណូមពរ រឺបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធ និងខេត្តកោះកុង ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា និងសមស្របបំផុត ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕

អភិបាលខេត្តកោះកុង ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរក្នុងផ្សារដងទង់ឲ្យបានល្អប្រសើរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់ ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរខាងក្រៅបរិវេណផ្សារឲ្យបានល្អប្រសើរ ដើម្បីរបៀបរៀបរយ បរិស្ថានអនាម័យ និងផលប្រយោជន៍រួមអាជីវករលក់ដូរខាងក្នុងបរិវេណផ្សារ ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការជួបជុំប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ អ៊ី ឈាន ​ចុះ​ជួប​សំណេះ​សំណាល​ និងសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិកា នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​ ៣១៧​ តេជោ​ភ្នំឆ័ត្រ

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ អ៉ី ឈាន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខា​ធិការក្រសួង​ការ​ពារ​ជាតិ​ តំណាង​​ដ៏ខ្ពង់ខ្ពស់សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ និង​គណៈប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និងសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិកា នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ដែលស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មាន​ជ័យ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ ។

អភិបាលខេត្តប៉ៃលិន សូមថ្លែងអំណរគុណដល់ក្រុមការងារបុរីរតនៈសាគូរ៉ា ដែលបានឧបត្ថម្ភក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ~១៩ ប្រភេទដែលតា(Delta)

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលជួប និងថ្លែងអំណរគុណដល់ លោក ផឹង សុភី ,លោក ឆេង ផល្លី ,លោក ឡេង លាងហេង និងក្រុមការងារបុរីរតនៈសាគូរ៉ា ដែលបានឧបត្ថម្ភអង្ករ ចំនួន ៥តោន ទឹកបរិសុទ្ធ ចំនួន ២០០យួរ បន្លែនិងសាច់គោ ចំនួន ៣៥០គីឡូក្រាម ដើមសាគូរ៉ា ចំនួន ១០០០ដើម ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ~១៩ ប្រភេទដែលតា(Delta) និងដាំលំអរសោភ័ណភាពក្នុងខេត្ត ។

ខេត្តប៉ៃលិន ធ្វើយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តម សេនីយ៍ ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ ន្ធ យុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។

លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។

អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃសៅរ៍ទី១៨ ខែកញ្ញា​ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។

រដ្ឋបាលខេត្តពោធិ៍សាត់ ៖ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

អភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្រុកបូទុមសាគរ

ថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្រុកបូទុមសាគរ។