ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:៣ខែ ហេីយដល់ពេល១ឆ្នាំបូកសរុបម្តងដេីម្បីបានដឹងទាំងអស់គ្នាអំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ:ដែរឬទេ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom ជាលក្ខណៈHybrid។
ឯកឧត្តមបានបញ្ជាក់ថាការងារនេះ គឺត្រូវតែធ្វេីជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុលនិងប្រឌិតព័ត៌មានក្លែងក្លាយបានធ្វេីនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មានការយល់ច្រឡំ។
ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយជាក្រុមដែលពិនិត្យមេីលតែពីដំណឹងបំពុលព័ត៌មានដែលមិនពិតបំភ្លៃសង្គមគឺខុសពី គណ:កម្មការតាមដានវាយតំលៃនិងលេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មានហេីយគោលបំណងនៃការបង្កេីតគណ:កម្មការនេះឡេីងគឺដេីម្បីជាការលេីកនូវតំលៃនៃ សីលធម៌និងតំលៃតូនាទីសង្គមរបស់អ្នកសារព័ត៌មាន។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន គឺបានធ្វេីការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន ដែលបានអនុវត្តន៍ការងារប្រកបទៅដោយ លទ្ធផលល្អ។ជាមួយនេះអង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំង៣រួមមានទូរទស្សន៍ជាតិកម្ពុជាវិទ្យុជាតិកម្ពុជាទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានបំពេញកិច្ចការងារប្រកបដោយភាពល្អប្រសេីរ តាមរយ:ការផលិតកម្មវិធីបទយកការណ៍អត្ថបទ ផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៏សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ពន្ធ័ ដំណេីរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣នាចុងខែវិច្ឆិកា ឆ្នាំ២O២១នេះដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណះរបស់រាជរដ្ឋាភិបាល ក្នុងការបេីកឡេីងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៍ផងដែរ។
ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះជោគជ័យការងាររបស់ អគ្គនាយកដ្ឋានទាំង៥ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានាដែលឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្តន៍ បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៏មកនេះ ហេីយបានជម្រុញលេីកទឹកចិត្តអោយបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗទៀត ដេីម្បីធ្វេីយ៉ាងណាបំរេីដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយជូនទៅដល់ ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់ប្រពន្ធ័ផ្សាយ របស់ជាតិទាំង៣អង្គភាពត្រូវចុះថតសរសេរផ្សព្វផ្សាយអោយបានទូលំទូលាយពីពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានានៅតែទទួលទយ្យទាន និងចង្ហាន់សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណ៏ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលតាមរយ:ការផ្តល់ជាព័ត៌មានពាក់ពន្ធ័ពីរបៀបប្រគេននិងទទួលទយ្យទានរួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ។ទន្ទឹមនេះក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំពារក៏ដូចជាការលេីកទឹកចិត្តដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗយកមកធ្វេីការផ្សាយអោយបានទូលំទូលាយពីស្នាដៃរបស់សិស្សនិស្សិតកម្ពុជាដែលបានធ្វេីនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀតនូវអ្វីដែលថ្មី មានប្រយោជន៍ដល់សង្គមជាតិហេីយអាចជាការបេីកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រនូវរាល់ស្នាដៃឆ្នៃប្រឌិតរបស់យុវជនដែលមានគំនិតបង្កេីតនូវអ្វីៗដែលថ្មី៕