សុវណ្ណី ឡោ

សុវណ្ណី ឡោ

កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក

ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីរំកិលទូក កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ កែ សួនសុភី សសុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង។

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើក​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ព្យួរការងារ​ជាង​១​ពាន់​នាក់​

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើក​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ព្យួរការងារ​ជាង​១​ពាន់​នាក់​

ឯកឧត្តម ផៃ ស៊ីផាន៖ ការផ្លាស់ប្តូរអភិបាលខេត្ត គឺដោយសារពួកគាត់មានស្នាដៃដឹកនាំ

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា គ្រប់អភិបាលខេត្តទាំងអស់សុទ្ធតែមានអាណត្តិសម្រាប់ការដឹកនាំ។ ការផ្លាស់ប្តូរនេះ មិនមែនដោយសារតែអភិបាលខេត្តទាំងនោះមានកំហុសនោះទេ ពួកគាត់សុទ្ធតែមានស្នាដៃក្នុងការដឹកនាំ

រាជរដ្ឋាភិបាល ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជាខ្សែក្រវ៉ាត់ការពារទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឲ្យបាននូវភាពស៊ាំ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីប្រកាស “បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា” ដែលជាការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជនធានាឲ្យបាននូវ “ភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា “Delta” ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ បើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

អភិបាលខេត្ត​ប៉ៃលិន ប្ដេជ្ញា​រៀបចំ​តំបន់​ទេសចរណ៍​ដែល​គេ​បោះបង់ចោល​ទៅជា​គោលដៅ​សក្ដានុពល​

អភិបាលខេត្តប៉ៃលិន​ លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាចិត្ត​រៀបចំ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សក្ដានុពល​។​

អាជ្ញាធរ​ខេត្តកំពត បើក​ទ្វារ​រំដោះ​ទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ចៀសវាង​ទឹក​ជន់​ខ្លាំង

ក្រោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្តកំពត នៅ​ម៉ោង​១១៖០០​ព្រឹក ថ្ងៃទី​១១ ខែតុលា​នេះ បាន​បើក​បង្ហូរទឹក​សន្សឹមៗ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ខណៈ​ទឹក​កើន​ឡើងដល់​កម្រិត​រំដោះ​ត្រូវ​ចេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត​។

នាយករដ្ឋមន្ត្រី​ថៃ​គ្រោង​នឹង​ទម្លាក់ចោល​ផែនការ​ធ្វើ​ចត្តា​ឡី​ស័ក​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​

នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី​១១​តុលា ​ថា ថៃ​គ្រោង​នឹង​មិន​តម្រូវ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​មកពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​យ៉ាងតិច ១០ ធ្វើ​ចត្តា​ឡីស័​កនៅ​ដើម​ខែ​ក្រោយ​នោះ​ឡើយ ប្រសិន​បើ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ពេញលេញ​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង ទូទាំងខេត្តកំពងស្ពឺ

នៅរសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង ទូទាំងខេត្តកំពងស្ពឺ ដែលបានប្រារព្ធពិធីនៅសាលាខេត្តកំពង់ស្ពឺ។