កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្សូម (Zoom Meeting)

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការ គ.គ.ស. បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) ដើម្បីផ្សព្វផ្សាយគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការកំណត់វិធានការចាំបាច់ និងទិសដៅពង្រីកវិសាលភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។