សាខាកក្រក ខេត្តកោះកុង៖ នៅសាលប្រជុំសាខា រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង/ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរអង្គភាព ក្រុមប្រិតបត្តសាខា សរុប១៨នាក់ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.បង្ហាញរបាយការណ៍សង្ខេបលទ្ធផលសកម្មភាពការងារ ត្រីមាសទី៣ ឆ្នាំ២០២២
២.បង្ហាញចំណូល-ចំណាយ ត្រីមាសទី៣ ឆ្នាំ២០២២
៣.ពិនិត្យ និងពិភាក្សា របាយការណ៍ចំណូល-ចំណាយ ឆមាសទី១ ឆ្នាំ២០២២
៤.ការបង្ហាញសេចក្តីព្រាងផែនការចំណាយត្រីមាសទី៤ ឆ្នាំ២០២២
៥.ការងារផ្សេងៗ



















