ប៉ៃលិន៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលចំនុចព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីដោះ ស្រាយបញ្ចប់នូវបញ្ហាជាយូឆ្នាំមកនេះ ។




















