សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់ ជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង និងស្ថានភាពស្រូវនៅស្រុកកោះញែក ដែលមាន ឯកឧត្តម សាន សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត ២រូប អភិបាលស្រុក កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត

អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន និងអនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់នៅក្នុងសេចក្តីសំអាងហេតុនៃសាលក្រមក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំស្អំ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សម្តេចប្រធានព្រឹទ្ធសភា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយនានា ក្នុងខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញើញបើកកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយនានា ក្នុងខេត្តត្បូងឃ្មុំ នៅសាប្រជុំ(Video Conference) សាលាខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ គ្រោងជួសជុលផ្លូវមួយខ្សែដែលកំពុងខូចជូនពលរដ្ឋនាពេលឆាប់ៗនេះ

ថ្ងៃអង្គារ ១១ តុលា ២០២២ ផ្លូវកៅស៊ូមួយខ្សែប្រវែង២៩,៥គីឡូម៉ែត្រ ភ្ជាប់ពីក្រុងសួង មកកាន់ទីរួមស្រុកអូររាំងឪ ដែលរងការខូចខាត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តចុះសិក្សាពិនិត្យ និងសម្រេចជួសជុលដើម្បីសម្រួលក្នុងអន្តរកាលដ៏លំបាកនេះជូនប្រជាពលរដ្ឋ ដើម្បីបង្កើតឲ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ សិក្សានុសិស្ស មន្ត្រីរាជការ និងការដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារឲ្យមានភាពប្រសើរឡើងវិញ

លទ្ធផល នៃការបន្តសម័យប្រជុំ លើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

លទ្ធផល នៃការបន្តសម័យប្រជុំ លើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាលឧបត្ថម្ភលើកទឹកចិត្ត ក្រុមកីឡាករទូកង មុនចេញទៅប្រកួតនៅខេត្តកំពង់ចាម

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន ៥ទូក មកពីបណ្តាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បន្តសម័យប្រជុំលើកទី៩នីតិកាលទី៤ ពិនិត្យ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០២ រួមមាន៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្តាប្រទេស G20 (P20) ថ្ងៃទី៥-៧​ ខែតុលា​ ឆ្នាំ២០២២​ នាទីក្រុងហ្សាកាតា​ ប្រទេសឥណ្ឌូនេសុី

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្តាប្រទេស G20 (P20) ថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២២ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី