នារសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យព្រំប្រទល់ជាក់ស្តែងរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីពិនិត្យ និងកែសម្រួលតំបន់រដ្ឋបាលតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា(យ៉ាងយូរពីរអាទិត្យត្រូវតែរួចរាល់)។
















