នៅសណ្ឋាគារ កោះកុង រីសត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិកាព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៦ (RBC.26) រវាងយោធភូមិភាគទី៣ កងទ័ពជើងគោក ជាមួយកងបញ្ជាការការពារព្រំដែនចន័្ទបុរី-ត្រាត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម ឧត្តមនាវីឯក សមរភូមិ ចាន់ថូ មេបញ្ជាការការពារព្រំដែនចន័្ទបុរី-ត្រាត ប្រទេសថៃ។
ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤